Location
Cambodia
Job Type
FULLTIME
Work Mode
On-site
BTDC-ID: 41425 CLOSING DATE: 15-Sep-2026 Announcement Positions មន្ត្រីរដ្ឋបាល និងហិរញ្ញវត្ថុ Contact Details OFFICE ADDRESS # Street, Preaek Phdau, Kampong Trabaek Commune, Kampong Trabaek District, Prey Veng Province, Cambodia CONTACT NAME Loc0al Branch Khmer Water Supply Holding Co., Ltd. PHONE 012 485 251 EMAIL TO: [email protected] Announcement Description ក្រុមហ៊ុន ខ្មែរ វ៉ធើរ សឹបផ្លាយ ហូលឌីង ខូ អិលធីឌី (Khmer Water Supply Holding Co., Ltd.) “KWSH” គឺជាប្រតិបត្តិករទឹកស្អាតឯកជនមួយ ដែលបានប្តេជ្ញាចិត្តក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាតតាមបំពង់ និងផ្តល់តម្លៃសមរម្យនៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនបានទិញ និងគ្រប់គ្រងស្ថានីយ៍ទឹកស្អាត ដោយបាននាំយកអ្នកជំនាញ និងបទពិសោធន៍របស់យើង ដើម្បីធ្វើប្រតិបត្តិការស្តង់ដារ កែលម្អគុណភាពទឹក និងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីដើម្បីភ្ជាប់គ្រួសារកាន់តែច្រើន។ ឥឡូវនេះ ក្រុមហ៊ុនគឺជាតួអង្គសំខាន់មួយក្នុងវិស័យនេះ ដោយប្រតិបត្តិការស្ថានីយចំនួន 6(ប្រាំមួយ) ជាមួយនឹងគ្រួសារតភ្ជាប់បណ្តាញច្រើនជាង 32,200 គ្រួសារ ដែលបានប្រើប្រាស់ទឹកស្អាតច្រើនជាង បួនពាន់លានលីត្រក្នុងឆ្នាំ 2025។ នៅឆ្នាំ 2024 ក្រសួងឧស្សាហកម្មបានទទួលស្គាល់ KWSH ថា ជាប្រតិបត្តិការស្ថានីយ៍ខ្នាតធំកំពូលពីរ និងស្ថានីយ៍ខ្នាតមធ្យមកំពូលពីរនៅក្នុងប្រទេស។ ក្រុមហ៊ុន KWSH បានទិញស្ថានីយទឹកស្អាតកំពង់ត្របែក និងបានដំណើរការចាប់តាំងពីខែ វិច្ឆិកា ឆ្នាំ២០១៩។ ក្រុមហ៊ុនបានកំពុងវិនិយោគលើបំពង់ទុយោរបណ្តាញមេដែលមានវិសាលភាពគ្របដណ្តប់ពី 7,660 គ្រួសារនៅថ្ងៃនេះដល់ 13,070 គ្រួសារ ដែលនឹងនាំឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងអាជីវកម្ម។ Announcement Positions មន្ត្រីរដ្ឋបាល និងហិរញ្ញវត្ថុ ដាក់ពាក្យឥឡូវនេះ បរិយាកាសការងារ បរិយាកាស: ការិយាល័យ ភាសា: អង់គ្លេស, ខ្មែរ ទីតាំង: ខេត្តព្រៃវែង បរិយាកាសមុខតំណែង ប្រភេទការងារ: ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកធនាគារ/ហិរញ្ញវត្ថុ ពេលវេលា: ការងារពេញម៉ោង ប្រាក់ខែ: $300 ផ្អែកលើបទពិសោធន៍ សង្ខេបមុខតំណែង ប្រាក់ខែ៖ ចាប់ពី USD300 ឡើងទៅ ផ្អែកតាមបទពិសោធន៍ ករណីកិច្ច និងការទទួលខុសត្រូវ: ទទួលបន្ទុកកិច្ចការរដ្ឋបាលប្រចាំស្ថានីយ៍ទឹកស្អាត រៀបចំបញ្ចូលកុងត្រា អំណានកុងទ័រ បោះពុម្ភវិក្កយប័ត្រ ទទួលប្រាក់ប្រចាំថ្ងៃ ដកនិងដាក់ប្រាក់នៅធនាគារ ប្រកាសពន្ធ និងបង់ពន្ធផ្សេងៗ កត់ត្រាទិន្នន័យប្រតិបត្តិការស្ថានីយ៍ចូលក្នុង Google Sheets ជួយគាំទ្រប្រធានស្ថានីយក្នុងការទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងទៀត ជួយគាំទ្រក្នុងការរៀបចំរបាយការណ៍ប្រតិបត្តិការ ដើម្បីដាក់ជូនមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (PD MISTI) ខេត្តព្រៃវែង និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)។ ធ្វើកិច្ចការផ្សេងៗទៀត ចាត់តាំងដោយថ្នាក់លើ។ ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក កម្រិតវប្បធម៌: មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ បរិញ្ញាបត្រ ផ្នែក គ្រប់គ្រងធុរកិច្ច និងរដ្ឋបាល (ឆ្នាំទី ១) ប្រវត្តិការងារ: មានបទពិសោធន៍ ក្នុងការងាររដ្ឋបាល និងឃ្លាំងសម្ភារៈរយៈពេល ១ ទៅ ២ ឆ្នាំ យ៉ាងតិច ជំនាញ និងចំណេះដឹង: ជំនាញទូទៅ និងបច្ចេកទេស មានជំនាញគិតលេខខ្លះៗ ប្រសិនបើចេះប្រើកុំព្យូទ័រខ្លះៗ រឹតតែប្រសើរ ជំនាញទន់ មានភាពរួសរាយរាក់ទាក់មានភាពស្មោះត្រង់ និងសកម្មក្នុងការបំពេញការងារ ផ្តល់អាទិភាពចំពោះបេក្ខជនដែលមានទីលំនៅក្នុងស្រុកកំពង់ត្របែក How to Apply ក្រុមហ៊ុន KWSH គឺជានិយោជកដែលផ្តល់ឱកាសស្មើៗគ្នា និងលើកទឹកចិត្តឱ្យមានការដាក់ពាក្យសុំពីបេក្ខជន ដោយមិនគិតពីអាយុ ភេទ ពិការភាព ឬស្ថានភាពផ្សេងទៀត។ បេក្ខជននីមួយៗនឹងត្រូវបានវាយតម្លៃទាំងស្រុងលើគុណសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេ។ របៀបដាក់ពាក្យ បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមរៀបចំប្រវត្តិរូបសង្ខេប និងយកមកដាក់នៅទីស្នាក់ការក្រុមហ៊ុនដោយផ្ទាល់រៀងរាល់ម៉ោង និងថ្ងៃធ្វើការ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ឬអ៊ីម៉ែល និងតេឡេក្រាមខាងក្រោម(Telegram)ដែលបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនង។ Similar Jobs
KHMER WATER SUPPLY HOLDING CO., LTD. (Branch Kampong Trabaek)) is legal water supply company which has official license from Ministry of Industry, Science, Technology & Innovation. We are covering 57 villages within 6 communes. Presently, 3650 households, business, and government offices connected our supply. We are committing to supply clean water to more than ten thousand families and business.
ឱកាសការងារស្រដៀងគ្នាក្នុងផ្នែក FULLTIME