Ajip.ai
ajip.ai
រកការងារប្រព័ន្ធបង្កើតប្រវត្តិរូប
Ajip.aiajip.ai

AI talent intelligence platform for Cambodia and Southeast Asia.

Job Seekers

  • Browse Jobs
  • Profile Builder
  • Articles
  • Career Advice
  • Salary Guide

Employers

  • Post a Job
  • Find Talent
  • Pricing
  • Resources

ajip.ai

  • About Us
  • Contact
  • Privacy Policy
  • Terms of Service

Browse jobs

Cities

  • Phnom Penh jobs
  • Siem Reap jobs
  • Battambang jobs
  • Sihanoukville jobs

Districts

  • BKK1 jobs
  • Toul Kork jobs
  • Daun Penh jobs
  • Sen Sok jobs
  • Chamkarmon jobs

Industries

  • Technology jobs
  • Banking & Finance jobs
  • Sales & Marketing jobs
  • Hospitality jobs
  • Operations jobs

Types

  • Full-time jobs
  • Part-time jobs
  • Internship jobs
  • Contract jobs
Site directory

© 2026ajip.ai · Ajip Consulting. All rights reserved.

SupportPrivacyTerms
Hy Pengrorth

បុគ្គលិកផ្នែកទីផ្សារនិងលក់, បុគ្គលិកផ្នែកបច្ចេកទេសកសិកម្ម, និង បុគ្គលិកផ្នែករដ្ឋបាល និងគណនេយ្យ

Salesបានបង្ហោះ 1 mo ago

Location

Cambodia

Job Type

FULLTIME

Experience level

កម្រិតមជ្ឈម

Work Mode

On-site

អំពីតួនាទី និងភារកិច្ច

BTDC-ID: 41319 CLOSING DATE: 24-Sep-2026 Announcement Positions បុគ្គលិកផ្នែកទីផ្សារនិងលក់ (ច្រើននាក់) បុគ្គលិកផ្នែកបច្ចេកទេសកសិកម្ម (5 Positions) បុគ្គលិកផ្នែករដ្ឋបាល និងគណនេយ្យ Contact Details OFFICE ADDRESS E1-E2 Ground Floor, Building C, Arakawa Housing, Sangkat Tuek Thla, Khan Sen Sok, Phnom Penh, Cambodia CONTACT NAME Hy Pengrorth PHONE 017 503 131 086 503 131 EMAIL TO: [email protected] SOCIALS Announcement Description ក្រុមហ៊ុន​ ហ៊ី​ ប៉េង​រ័ត្ន​ កសិកម្ម​ ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជីក​សិក​ម្មដែល​បាន​ និង​កំពុង​ដំណើរការ​អាជីវកម្ម​លើ​ទី​ផ្សារ​តាម​បណ្តា​ខេត្ត​នានា​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ចាប់តាំងពី​ឆ្នាំ​២០១២។ក្រុមហ៊ុន​ ហ៊ី​ ប៉េង​រ័ត្ន​ កសិកម្ម​ ត្រូវការ​ជ្រើសរើស​បេក្ខជន​និង​បេ​ក្ខនារី​ជាច្រើន​រូប​សម្រាប់​មុខតំណែង​មួយ​ចំនួន​ដូច​ខាងក្រោម​៖ Announcement Positions បុគ្គលិកផ្នែកទីផ្សារនិងលក់ (ច្រើននាក់) ដាក់​ពាក្យ​ឥឡូវ​នេះ បរិយាកាសការងារ បរិយាកាស: ក្រៅ ភាសា: អង់គ្លេស, ខ្មែរ ទីតាំង: ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តកំពត, ខេត្តកណ្ដាល, ខេត្តក្រចេះ, ខេត្តមណ្ឌលគិរី, ខេត្តឧត្ដរមានជ័យ, ខេត្តប៉ៃលិន, ខេត្តព្រះវិហារ, ខេត្តព្រៃវែង, ខេត្តពោធិ៍សាត់, ខេត្តរតនគិរី, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង, ខេត្តស្វាយរៀង, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំ បរិយាកាសមុខតំណែង ប្រភេទការងារ: ផ្នែកលក់/ទីផ្សារ, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, កសិកម្ម ពេលវេលា: ការងារពេញម៉ោង ប្រាក់ខែ: អាច​ចរចា​បាន សង្ខេបមុខតំណែង ថ្ងៃ​និង​ម៉ោង​ធ្វើការ​ ៖ ថ្ងៃចន្ទ​ ដល់​ ថ្ងៃសុក្រ​ ចាប់ពី​ ម៉ោង​៨ព្រឹក​ ដល់ម៉ោង​ ៥ល្ងាច​ (សម្រាក​ថ្ងៃត្រង់​១ម៉ោង​) ថ្ងៃសៅរ៍​ ចាប់ពី​ ម៉ោង​៨ព្រឹក​ ដល់ម៉ោង​ ១២ថ្ងៃត្រង់​។ ករណីកិច្ច និងការទទួលខុសត្រូវ: ចាត់ចែង និងគ្រប់គ្រងការងារទីផ្សារនិងលក់ផលិតផលរបស់ក្រុមហ៊ុននៅក្នុងខេត្តគោលដៅណាមួយ ឬ​បណ្តាខេត្តជាក់លាក់តាមការកំណត់ (២៤ ខេត្តទូទាំងប្រទេស)។ រៀបចំ អនុវត្ត និងតាមដាន​ផែនការសកម្មភាពការងារទីផ្សារនិងលក់ ថវិកា និងការទូទាត់ប្រាក់របស់អតិថិជន ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ សម្រាប់ខេត្តគោលដៅ។ ដោះស្រាយ ឬរាយការណ៍ដល់ថ្នាក់ដឹកនាំនូវរាល់មតិ ឬបញ្ហា ឬសំណើដែលទទួលបានពីអតិថិជនឱ្យបានទាន់ពេល និង​មានប្រសិទ្ធភាព ស្របតាមគោលការណ៍របស់ក្រុមហ៊ុន។ គ្រប់គ្រងរបាយការណ៍ទីផ្សារនិងលក់ និង​ព័ត៌មានអតិថិជន និងកំណត់តំបន់គោលដៅថ្មីដែលមានសក្តានុពលសម្រាប់ការពង្រីកទីផ្សារ ព្រមទាំងប្រមូល វិភាគ និងវាយតម្លៃព័ត៌មានទីផ្សារ ដៃគូប្រកួតប្រជែង ស្ថានភាពភូមិសាស្ត្រ និងតំបន់ដែលមានសក្តានុពលនៅក្នុងខេត្តគោលដៅ។ រៀបចំរបាយការណ៍អំពីការអនុវត្តការងារជាប្រចាំ​តាមការណែនាំរបស់ក្រុមហ៊ុន។ បំពេញការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ក្រុមហ៊ុន។ អត្ថប្រយោជន៍: ប្រាក់បៀវត្ស ដែលសមស្របតាមសមត្ថភាព និងបទពិសោធន៍ការងារជាក់ស្តែង។ ប្រាក់លើកទឹកចិត្តបន្ថែមបានពីការលក់ប្រចាំឆ្នាំ។ ការឈប់សម្រាកថ្ងៃបុណ្យដែលមានប្រាក់ឈ្នួល ច្បាប់ឈប់សម្រាកដែលមានប្រាក់ឈ្នួល តាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។ របបសន្តិសុខសង្គម (ប.ស.ស.)។ ថ្លៃប្រើប្រាស់សាំងនិងកាតទូរសព្ទសម្រាប់បំពេញការងារ។ ការបណ្តុះបណ្តាល និងឱកាសអភិវឌ្ឍអាជីពការងារ តាមសមិទ្ធិផលការងារ។ ប្រាក់សម្រាប់បំពេញបេសកកម្មនៅក្រៅខេត្តគោលដៅរបស់ខ្លួន។ ប្រាក់លើកទឹកចិត្ត និងអត្ថប្រយោជន៍ផ្សេងៗទៀត តាមគោលការណ៍របស់ក្រុមហ៊ុន។ ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក កម្រិតវប្បធម៌: បរិញ្ញាបត្រ ផ្នែក ទីផ្សារ ឬ កសិពាណិជ្ជកម្ម ឬ កសិកម្ម​ ឬ ផ្នែកផ្សេងទៀតដែលពាក់ព័ន្ធ។ ប្រវត្តិការងារ: បទពិសោធន៍ការងារផ្នែកទីផ្សារ ​និងលក់ជីកសិកម្ម​ នៅក្នុងខេត្តគោលដៅរយៈពេល ១ ឆ្នាំ យ៉ាងតិច ជំនាញ និងចំណេះដឹង: ជំនាញទូទៅ និងបច្ចេកទេស ជំនាញទំនាក់ទំនង សម្របសម្រួល ផ្សព្វផ្សាយ និងចរចារលក់ផលិតផល។ ចំណេះដឹងផ្នែកបច្ចេកទេសប្រើប្រាស់ជីលើដំណាំ ស្រូវ បន្លែ ឈើហូបផ្លែ និងដំណាំចំការ។ ចំណេះដឹងកុំព្យូទ័រ និងបណ្តាញទំនាក់ទំនងសង្គម (MS OFFICE អ៊ីនធើណេត​អ៊ីម៉ែល)។ ជំនាញទន់ ឆន្ទៈខ្ពស់ចំពោះការងារទីផ្សារ និងលក់ ព្រមទាំងសមត្ថភាពធ្វើការងារដោយឯករាជ្យ ឧស្សាហ៍ព្យាយាម ស្មោះត្រង់ មានគុណធម៌ សុជីវធម៌ សីលធម៌ មានវិន័យ គោរពពេលវេលា និងអត់ធ្មត់ខ្ពស់ក្នុងការងារ។ បុគ្គលិកផ្នែកបច្ចេកទេសកសិកម្ម (5 Positions) ដាក់​ពាក្យ​ឥឡូវ​នេះ បរិយាកាសការងារ បរិយាកាស: កសិដ្ឋាន / កសិកម្ម ភាសា: អង់គ្លេស, ខ្មែរ ទីតាំង: ខេត្តតាកែវ, ខេត្តព្រៃវែង, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប បរិយាកាសមុខតំណែង ប្រភេទការងារ: កសិកម្ម, វិស្វកម្ម, ផ្នែកក្សេត្រសាស្ត្រ ពេលវេលា: ការងារពេញម៉ោង ប្រាក់ខែ: អាច​ចរចា​បាន សង្ខេបមុខតំណែង ថ្ងៃ​និង​ម៉ោង​ធ្វើការងារ​៖ ថ្ងៃចន្ទ​ ដល់​ ថ្ងៃសុក្រ​ ចាប់ពី​ ម៉ោង​៨ព្រឹក​ ដល់ម៉ោង​ ៥ល្ងាច​ (សម្រាក​ថ្ងៃត្រង់​១ម៉ោង​) ថ្ងៃសៅរ៍​ ចាប់ពី​ ម៉ោង​៨ព្រឹក​ ដល់ម៉ោង​ ១២ថ្ងៃត្រង់​។ ករណីកិច្ច និងការទទួលខុសត្រូវ: រៀបចំ អនុវត្ត និង​តាមដាន​ផែនការសកម្មភាពការងារបច្ចេកទេស​និងថវិកា ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ សម្រាប់ខេត្តគោលដៅចំនួន ០៥ រួមមាន ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តសៀមរាប។ ចូលរួមចងក្រងឯកសារបច្ចេកទេស ស្តង់ដារ គោលការណ៍ និងឯកសារដែលពាក់ព័ន្ធ។ សម្របសម្រួល និងអនុវត្តការងារនិង​កម្មវិធីបណ្តុះបណ្តាល ការប្រជុំផ្សព្វផ្សាយបច្ចេកទេស និង​ការ​ចែករំលែកបច្ចេកទេសកសិកម្មដល់ក្រុមការងារ និងអតិថិជន។ គាំទ្រ និង​ដោះស្រាយបញ្ហាបច្ចេកទេសកសិកម្ម ដល់ស្រែ ឬចំការ ឬកសិដ្ឋានរបស់អតិថិជន ឱ្យបានទាន់ពេលវេលា និង​មានប្រសិទ្ធភាព ស្របតាមគោលការណ៍របស់ក្រុមហ៊ុន ។ ប្រមូលព័ត៌មាន និងរៀបចំរបាយការណ៍សកម្មភាពការងារបច្ចេកទេសក្នុងខេត្តគោលដៅ ព្រមទាំង​កំណត់តំបន់គោលដៅថ្មីដែលមានសក្តានុពលសម្រាប់ផ្សព្វផ្សាយបច្ចេកទេសបន្ថែម។ បំពេញការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ក្រុមហ៊ុន។ អត្ថប្រយោជន៍: ប្រាក់បៀវត្ស ដែលសមស្របតាមសមត្ថភាព និងបទពិសោធន៍ការងារជាក់ស្តែង។ ការឈប់សម្រាកថ្ងៃបុណ្យដែលមានប្រាក់ឈ្នួល ច្បាប់ឈប់សម្រាកដែលមានប្រាក

ជំនាញចាំបាច់

MarketingSalesAgricultural TechniquesAdministrationAccountingEnglishKhmerBusiness ManagementCommunicationCoordinationPromotionSales NegotiationComputer SkillsNetworkingReport WritingBudgetingFinancial ManagementCustomer Relationship ManagementMarket AnalysisCompetitive Analysis

អំពី Hy Pengrorth

ចូលមើលគេហទំព័រ

ក្រុមហ៊ុន​ ហ៊ី​ ប៉េង​រ័ត្ន​ កសិកម្ម​ ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជីក​សិសកម្ម​ដែល​បាន​និង​កំពុង​ដំណើការ​លើ​ទី​ផ្សារ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១២។

Recommended Jobs

Similar roles you might be interested in

6 found

Operation Executive

Hybrid Learning Ocean Co., Ltd.

CambodiaFull-time$1k-$1k
AdministrationManagementEnglish

Media & Digital Marketing Officer

Bayon Heritage

CambodiaFull-time
ភាសាអង់គ្លេសបរិញ្ញាបត្រ

Diverse Community Development Coordinator

Development and Partnership in Action (DPA)

CambodiaFull-time
បច្ចេកទេស កសិកម្ម បន្សាំ ទៅនឹង ការបម្រែបម្រួល អាកាសធាតុការសម្របសម្រួល ការប្រជុំ វគ្គ បណ្តុះបណ្តាល និង សិក្ខាសាលាការរៀបចំ និង អនុវត្ត ផែនការប្រចាំ ខែ និង ឆ្នាំ

Horticulture Crop Production and Value Chain Officer

Cambodian Modern Agricultural Communities Federation

CambodiaFull-time$1k-$1k
Horticulture Crop ProductionAgricultural Produce MarketingAgricultural Value Chains

ដាក់ពាក្យតាមរយៈ ajip.ai ជាមួយប្រវត្តិរូប និង CV របស់អ្នក។